កណ្ដាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ស្រ្តី២នាក់បងប្អូន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនចាត់ការតាមច្បាប់ បន្ទាប់ពីស្រ្តីជាជនរងគ្រោះបានមកទារលុយដែលពួកគេជំពាក់ចំនួន២០០ដុល្លារ ពេលដែល កំពុងតែទារនោះ ស្រ្តីម្នាក់បានយកកាំបិតប័ងតោមកគំរាម ប្រើហិង្សា និងស្រ្តីម្នាក់ទៀត បានប្រើពាក្យ សម្តីថា ង៉ែងៗពេញៗមាត់ ទៅលើមនុស្សចាស់ដែលជាម្ចាស់បំណុល និងព្រមទាំងប្រើហិង្សារួចដេញកាប់គេថែមទៀត ។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទីទី០៩ ខែឧសភា ឆ្នាំ២០២០វេលាម៉ោង០៧និង៣០នាទី នៅចំណុចកើតហេតុក្នុងផ្សារកំពង់កន្ទួត ភូមិ ស្វាយមីង ឃុំ បារគូ ស្រុក កណ្ដាលស្ទឹង ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ញឹម ប៉ាច ភេទស្រី អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្រាំង ក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ កសិករ ។
ជនសង្ស័យចំនួន២នាក់
១.ឈ្មោះ សោម ចាន់លីន ភេទ ស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល មុខរបរ លក់បាយ(ឃាត់ខ្លួន)។
២.ឈ្មោះ សោម ចាន់រី ភេទ ស្រី អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិ ដេីមត្រាំង ឃុំ អន្លង់ រមៀត ស្រុក កណ្ដាល ស្ទឹង ខេត្ត កណ្ដាល មុខ របរ លក់បាយ(ឃាត់ ខ្លួន )។
វត្ថុតាងចាប់យក ៖ កាំបិត បុ័ងតោ ដងឈើផ្លែដែកពណ៌ស ចំនួន០១ ប្រវែង ២៨សង្ទីម៉ែត្រ , អាវដៃវែងចំនួន០១ ពណ៌ ផ្កាចំរុះ ដាច់លេវ និងដាច់ខ្សែបូ (ជារបស់ ជនរងគ្រោះ)។
តាមសភាពនៃរឿងហេតុ ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះ បានមក ផ្សារ កំពង់កន្ទួត ដើម្បីទិញម្ហូបអាហារនិងទារលុយពីជនសង្ស័យ ឈ្មោះសោម ចាន់រី ដែល ជំពាក់ លុយខ្លួនចំនួន ២០០ដុល្លារ ពេលទារលុយនោះជន រងគ្រោះ និង ជនសង្ស័យ បានឈ្លោះប្រកែកគ្នា ដោយ ជន សង្ស័យ បានហៅជន រងគ្រោះ ដែល មានអាយុ ច្រើន ជាងថា ង៉ែងៗ ភ្លាមនោះដែរ ជនសង្ស័យ ម្នាក់ទៀត ឈ្មោះ សោម ចាន់លីន ជា ប្អូន បង្កើត របស់ ឈ្មោះ សោម ចាន់រី ដែល នៅក្បែរ នោះ ដែរ បាន យក កាំបិត បុ័ងតោ វាយ ទៅ លើ តុ ឈើលាន់ឮ ផាំងៗរួចរុញទ្រូង ជនរងគ្រោះ ឲ្យចេញ ពីកន្លែង ជនសង្ស័យ លក់នំបញ្ចុក និង បាយស្រូប បន្ទាប់ មក ជនសង្ស័យ សោម ចាន់លីន បាន ជេរ បញ្ចោរ និងយក កាំបិត បុ័ងតោ ខាងលើ មក ជ្ររល រកកាប់ ក្បាល ជនរងគ្រោះ ថែមទៀត ភ្លាម នោះ ដែរ ជនសង្ស័យ ឈ្មោះ សោម ចាន់រី បានស្ទះមកចាប់ក្របួចអាវ ជនរងគ្រោះ ពីមុខ បោកទៅលើផ្លូវបេតុងបណ្តាល ឲ្យដាច់លេវ អាវ០២ និង ដាច់ខ្សែបូចងអាវ និងបានក្រញ៉ាវ មាត់និងចិញ្ចើមខាងស្តាំបណ្តាលឲ្យ ដាច់រលាត់ បន្ទាប់ មក ជនរងគ្រោះ ក៏បាន រត់ទៅប្តឹងសមត្ថកិច្ច ប៉ុស្តិ៍ នគរបាល រដ្ឋបាល បារគូ ស្រាប់តែ ជនសង្ស័យ ឈ្មោះ សោម ចាន់រី បានរត់ដេញតាមវាយ ជនរងគ្រោះបន្តទៀត។
ក្រោយពីទទួលបានពាក្យបណ្តឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារគូ បានចុះដល់ចំណុចកើតហេតុ ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់ អធិការដ្ឋាន អនុវត្តតាមនីតិវិធី៕
មតិយោបល់