បាត់ដំបងៈ ដោយអនុវត្តន៍តាមមតិណែនាំផ្ទាល់ពីលោក អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបងនិងដោយបានការ សម្របសម្រួលទៅលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១១និង៤០នាទី លោកវរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណីហិង្សាដោយ ចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាត ដោយចេតនា(កាប់ដោយកាំបិតសាំម៉ូរ៉ៃ និងគប់ដុំថ្ម)មួយករណីនៅចំណុចក្រុងបាត់ដំបង និងស្រុកសង្កែ ខេត្តបាត់ដំបង ។
ក្នុងនោះ បានធ្វើការ ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់គឺ៖
១-ឈ្មោះ ហៃ ចាន់ឌី ភេទប្រុស អាយុ ២២ឆ្នាំ ទីលំនៅភូមិបបុះ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង (ជាអ្នកបើកម៉ូតូ)។
២-ឈ្មោះ ពុំ ពេជ្រ ភេទប្រុស អាយុ ២១ឆ្នាំ ទីលំនៅភូមិថ្កូវ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង (សង្ស័យជាសហចារី )។
-សម្ភារៈវត្ថុតាងដកហូតរួមមាន៖
-កាំបិតឆ្នៃ ដងឈើ ចំនួន០២ដើម
-ម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៤ពណ៌ខ្មៅ។
បច្ចុប្បន្នការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងតែធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី ៕
មតិយោបល់