ព័ត៌មានជាតិ

ឃាត់ខ្លួនអ្នករត់ម៉ូតូឌុបនិងព្រូឡានចំនួន៤នាក់ ករណីលេងល្បែងស៊ីសងខុសច្បាប់

សៀមរាប: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៣និង០០នាទីទៀបភ្លឺ សមត្ថកិច្ចខេត្តសៀមរាប បានឃាត់ខ្លួនមនុស្សចំនួន០៤នាក់ និងម៉ូតូ០២គ្រឿង មកធ្វើការសាកសួរពាក់ព័ន្ធករណីលេងល្បែងស៊ីសង (លេងបៀរ នៅត្រង់ចំណុចក្នុងបេនឡានចុងកៅស៊ូ) ។

១.ឈ្មោះ អ៊ុង ថា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិធំ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប ។ ២. ឈ្មោះ សរ លីហៀង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរចាប់ម៉ូយឡាន រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ ខេត្តសៀមរាប ។ ៣. ឈ្មោះ ប្រាក់ ភារម្យ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ ខេត្ត សៀមរាប ។
៤. ឈ្មោះ ឡុង វ៉ាន់កៀន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ ខេត្តសៀមរាប ។

ក្រោយការសាកសួរហើយ សមត្ថកិច្ចបានធ្វើការអប់រំ និងធ្វើកិច្ចសន្យា មុនអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ៕

មតិយោបល់