ព័ត៌មានជាតិ

Updated៖ បុរសជនជាតិចិនម្នាក់ ត្រូវចោរឆក់បើកម៉ូតូរត់គេចបុកផ្ដាច់ជីវិតភ្លាមៗ នៅខណ្ឌទួលគោក

ភ្នំពេញ: នៅវេលាម៉ោង ៧និង១០នាទីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវលេខផ្លូវលេខ១៨២ កែងនឹងផ្លូវលេខ២២៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីចោរឆក់កាបូប រួចជិះម៉ូតូរត់គេចរហូតដល់មុខវិទ្យាល័យបាក់ទូកបានបោះកាបូបចោល ហើយបើករត់គេចទៅដល់ខាងក្រោយផ្សារដេប៉ូទី១ ក៏បានបុកម៉ូតូបុរសម្នាក់ កំពុងបើកបរលើផ្លូវដឹកតៅហ៊ូ បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ។

ជនរងគ្រោះ ជាជន ជាតិចិន បើកម៉ូតូម៉ាក ហុងដាគុប ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខ ភ្នំពេញ1HN-1339 ជាអ្នកលក់តៅហ៊ូ ។
ជនសង្ស័យក្នុងករណីឆក់ មានគ្នា២នាក់បើកម៉ូតូម៉ាក ហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1ID-9154 រងរបួស ធ្ងន់ម្នាក់ ស្រាលម្នាក់។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង និងធ្វើកំណត់ប្រគល់សពជូន សាច់ញាតិយកទៅធ្វើបុណ្យ ចំណែកអ្នករងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯម្នាក់ទៀតរបួសស្រាលរត់គេចបាត់៕

មតិយោបល់