ព័ត៌មានជាតិ

រថយន្តធុនធំ៤គ្រឿងបុកបន្តកន្ទុយគ្នា បណ្តាលឲ្យមនុស្សរបួសធ្ងន់-ស្រាល នៅផ្លូវជាតិលេខ៤

កំពង់ស្ពឺ: កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តធុនធំចំនួន៤គ្រឿងបុកបន្តកន្ទុយគ្នា បណ្តាលឲ្យមនុស្សរងរបួសធ្ងន់-ស្រាលជាច្រើននាក់ នៅកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១០៣-១០៤ ក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេឃើញរថយន្តធុនធំចំនួន០៤គ្រឿង ធ្វើដំណើរតាមផ្លូវជាតិលេខ០៤ លុះបើកបរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានបុកបន្ដកន្ទុយគ្នា បណ្តាលឲ្យមានមនុស្ស រងរបួសធ្ងន់-ស្រាលជាច្រើននាក់ និងធ្វើឱ្យចរាចរណ៍ធ្វើដំណើរបានតែម្ខាងផ្លូវ មានការកកស្ទះនៅត្រង់ចំណុចកើតហេតុ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ សម្រួលចរាចរណ៍ កុំឲ្យមានការកកស្ទះនៅលើដងផ្លូវ ។ ចំណែកជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលផងដែរ ។ រីឯវត្ថុតាងបានយកទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំធ្វើការដោះស្រាយគ្នា តាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់