ព័ត៌មានជាតិ

រកឃើញម្នាក់ ២នាក់ទៀតមិនទាន់រកឃើញ ករណីទូកបុកទូកកណ្ដាលទន្លេ នៅស្រុកកំពង់សៀម

កំពង់ចាម: នៅវេលាម៉ោង ១០និង១០នាទីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅភូមិទី២ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានករណីទូកអូសយ៉ាងកាវ បើកបុកទូកពលរដ្ឋ បណ្ដាលឲ្យបាត់មនុស្ស ៣នាក់ និងរងរបួសម្នាក់។

ជនរងគ្រោះរួមមាន៖
១/ឈ្មោះ រិន ជា ភេទប្រុស អាយុ ៥៣ឆ្នាំ នៅភូមិទី២។
២/ឈ្មោះ ធីម ថាន ភេទប្រុស អាយុ ៥២ឆ្នាំ នៅភូមិទី២។
៣/ឈ្មោះ ឡាង ប៉េងហ៊ត់ ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិទី២។
៤/ឈ្មោះ អ៊ាង ធី ភេទប្រុស អាយុ ៤៦ឆ្នាំ នៅភូមិទី២ (រងរបួសជើងឆ្វេង)។

ដំណើររឿង៖ នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋបានជិះទូកទៅស៊ីការគេ ឯឃុំរំចេកត្រើយម្ខាង រួចក៏ធ្វើដំណើរមកវិញ មានចំនួនមនុស្ស ១១នាក់ ដើម្បីត្រឡប់ទៅផ្ទះនៅកំពង់ក្បាលកោះជ័យ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែបានបុកជាមួយទូកអូសយ៉ាងកាវ ហើយទូកក៏លិចតែម្ដង។ រហូតមកដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ រកឃើញជនរងគ្រោះម្នាក់ បាត់ ២នាក់ទៀត មិនទាន់រកឃើញទេ៕

មតិយោបល់