ព័ត៌មានជាតិ

កម្លាំងកងរាជអាវុធហត្ថស្រុកកែវសីមា បង្ក្រាបរថយន្តឡង់គ្រីស័រផ្ទុកឈើប្រណីត១៩ដុំ

មណ្ឌលគិរីៈ រថយន្តដឹកឈើ១គ្រឿង ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកែវសីមា បានធ្វើការឃាត់បានកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ច្រកឡាប៉ាខេ ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី។

ប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះ កម្លាំងបានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ រួមទាំងវត្ថុតាង មួយចំនួនរួមមាន៖ រថយន្តម៉ាកឡង់គ្រីស័រ១គ្រឿង ឈើប្រភេទធ្នង់ចំនួន១៩ដុំ។

វត្ថុតាងខាងលើ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី កំពុងរៀបចំឯកសារ ប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

photo_2016-10-01_18-11-49photo_2016-10-01_18-11-45photo_2016-10-01_18-11-47

មតិយោបល់