ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បុរសអូស្រ្តាលីម្នាក់ប្រឈមមុខ នឹងការចោទប្រកាន់ រំលោភផ្លូវភេទលើកុមារ៣១០នាក់

អូស្ត្រាលីៈ បុរសអូស្ត្រាលីមានអាយុ ៥០ឆ្នាំម្នាក់ ប្រឈមមុខនឹងតុលាការនៅថ្ងៃព្រហស្បតិ៍នេះសម្រាប់ការចោទប្រកាន់ដែលទាក់ទងទៅនឹងការរំលោភបំពានផ្លូវភេទលើកុមារ៣១០នាក់។ នេះបើយោងតាមសារព័តមានស៊ីនហួចុះផ្សាយនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០១៦។

ប៉ូលិសសហព័ន្ធអូស្ត្រាលី (AFP) បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេបានរកឃើញខ្សែវីដេអូ និង រូបភាព អាសអាភាសជិត២៦.០០០រូប នៃការកេងប្រវ័ញ្ច និងសម្ភារៈអាសអាភាសមួយចំនួនទៀត ក្នុងនោះរួមមានវីដេអូនៃការដាក់បញ្ចូលឧបករណ៍សិច ទៅក្នុងប្រដាប់ភេទរបស់កុមារអាយុក្រោម ១៣ឆ្នាំ ក្នុងពេលធ្វើការវាយឆ្មក់មួយ នៅក្នុងផ្ទះរបស់បុរសនោះកាលពីដើមឆ្នាំនេះ។

ប្រធានគ្រប់គ្រងផ្នែកឧក្រិដ្ឋកម្ម អ្នកស្រីមេបញ្ជាការ Lesa Gale បានជំរុញឱ្យឪពុកម្តាយ និងអ្នកថែទាំក្មេង ឱ្យមានការសន្ទនាសមស្របជាមួយកូនអំពីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្វីដែលពួកគេគួរធ្វើ ពេលរកឃើញថាខ្លួនឯងនៅក្នុងស្ថានភាពដែលធ្វើឱ្យពួកគេ មានអារម្មណ៍មិនស្រួល។

សូមជម្រាបថា បុរសម្នាក់ដែលមិនបញ្ចេញឈ្មោះនេះ នឹងត្រូវបានចោទប្រកាន់នៅឯតុលាការទីក្រុង Perth នៅថ្ងៃព្រហស្បតិ៍នេះ៕

 

Child-Sexual-Abuse

មតិយោបល់