តំបន់ GAZA ដែនដីប៉ាឡេស្ទីន កាលពីប៉ុន្មានសប្ដាហ៍មុន ប្រព័ន្ធសុខាភិបាលទន់ខ្សោយនៅក្នុងតំបន់ Gaza បានប្រឹងប្រែងទប់ទល់ជាមួយនឹងកំណើននៃអ្នកជំងឺកូវីដ១៩។ អាជ្ញាធរបានរៀបចំបន្ទប់វះកាត់នៅមន្ទីរពេទ្យឲ្យទូលាយដើម្បីទទួលព្យាបាលអ្នកជំងឺកូវីដ១៩ ផ្អាកសេវាសុខាភិបាលមិនសូវសំខាន់ និងត្រៀមគ្រូពេទ្យសម្រាប់អ្នកជំងឺណាដែលមានបញ្ហាពិបាកដកដង្ហើម។បន្ទាប់ពី ការទម្លាក់គ្រាប់បែកបានចាប់ផ្ដើមកើតឡើង។

អំពើហិង្សាកាលពីពេលថ្មីៗនេះរវាងប្រទេសអ៊ីស្រាអែលនិងមេដឹកនាំក្រុមហាម៉ាស (Hamas) នៅក្នុងតំបន់ Gaza បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីន ១០៣ នាក់ ដែលក្នុងនោះមានទាំងកុមារ ២៧ នាក់ផងដែរ និងបានធ្វើឲ្យមនុស្ស ៥៣០ នាក់រងរបួសនៅក្នុងតំបន់ Gaza ដែលជាតំបន់ក្រីក្រ។
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានប៉ះចំអាគារស្នាក់នៅនានា បំផ្ទុះរថយន្ត និងកម្ទេចអាគារផ្សេងៗ។

គ្រូពេទ្យនៅទូទាំងតំបន់ Gaza ឥឡូវនេះទុកគ្រែពេទ្យនៃបន្ទប់ព្យាបាលដិតដល់បន្ទាន់សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ និងប្រឹងប្រែងទប់ទល់ជាមួយនឹងវិបត្តិសុខភាពផ្សេងមួយទៀត ដែលនោះគឺការព្យាបាលអ្នករងរបួសដោយសារការទម្លាក់គ្រាប់បែក តាមរយៈការរុំរបួសនិងវះកាត់។

គ្រូពេទ្យដែលនឿយហត់រួចស្រេចទៅហើយបានប្រញាប់ព្យាបាលអ្នកជំងឺពីម្នាក់ទៅម្នាក់ ដោយរុំរបួសដែលបណ្ដាលមកពីអំបែងគ្រាប់បែកដើម្បីបញ្ឈប់ការហូរឈាម។ អ្នកខ្លះប្រមូលផ្ដុំគ្នានៅកន្លែងដាក់សពនៅមន្ទីរពេទ្យ ដោយរង់ចាំយកសាកសពទៅបញ្ចុះ។

មតិយោបល់