ព័ត៌មានជាតិ

អគ្គិភ័យ​នៅ​មន្ទីរពេទ្យ​វិកល​ចរិក ធ្វើឲ្យ​បាត់​ខ្លួន​មនុស្ស​ជាង ៣០ នាក់​

​ទីក្រុង​មូ​ស្គូ ( 13/09/13 ) : ហេតុការណ៍​អំណាច​ភ្លើង​លេប​ត្របាក់​នៅក្នុង​មន្ទីរ​សម្រាក​ព្យាបាល​មួយ​កន្លែង​នៅក្នុង​ទីក្រុង​មូ​ស្គូ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​នេះ​បាន​ធ្វើឲ្យ​បាត់​ខ្លួន​មនុស្ស​ជាង 30 នាក់​។​
​មាន​មនុស្ស​តែ 23 នាក់​ប៉ុណ្ណោះ​ដែល​បាន​ភៀសខ្លួន​ចេញ ដោយ​សុវត្ថិភាព​ពី​អគារ​សម្រាក​ព្យាបាល​ដែល​មាន​ទីតាំង​នៅក្នុង​តំបន់ Novgorod ដែល​ត្រូវបាន​គេ​ដឹងថា​យ៉ាងហោចណាស់​ក៏​មាន​មនុស្ស 60 នាក់​ដែរ​ដែល​មាន​វត្តមាន​នៅ​ទីនោះ​មុនពេល​កើតហេតុ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​កាលពី​ខែ​មេសា​កន្លង​ទៅ​ទីក្រុង​មូ​ស្គូក៏​ធ្លាប់​មាន​ហេតុការណ៍​ស្រដៀង​គ្នា​នេះ​បាន​ឆាបឆេះ​មន្ទីរពេទ្យ​មួយ​កន្លែង​ដែល​វា​បាន​បន្សល់ទុក​សោកនាដកម្ម​នៃ​ការស្លាប់​មនុស្ស​ដល់​ទៅ 38 នាក់​៕​
Moscow

មតិយោបល់