ការិយាល័យប៉ាតង់ និងផ្លាកសញ្ញា (United States Patent and Trademark Office) ឬ USPTO របស់សហរដ្ឋអាមេរិកបានច្រោនចោលឈ្មោះ iPad Mini របស់ក្រុមហ៊ុន Apple វាជាការសម្រេចចិត្តមួយ ដែលធ្វើឲ្យក្រុមហ៊ុនមានភាពចម្លែកយ៉ាងខ្លាំង ហើយសម្រាប់ឈ្មោះ iPad គឺក្រុមហ៊ុន Apple បានទិញពីក្រុមហ៊ុន Fujitsu ការពីខែមិនា ឆ្នាំ 2010។
ឯកសារប៉ាតង់របស់ក្រុមហ៊ុន Apple ដែលដាក់សម្រាប់ការចុះឈ្មោះគឺត្រូវបានបដិសេធ ដោយសារតែលក្ខណៈនៃតួអក្សររបស់ផលិតផល “I” “pad” and “mini”។
យោងតាម USPTO បានបញ្ជាក់ថា “I” មកពីពាក្យថា “Intermet” និង “pad” មកពីពាក្យ ‘pad computer’ ឬ ‘internet pad device’ ឬត្រូវបានគេហៅថា “tablet computers” ដូច្នេះវា pad computer ដែលមានសមត្ថភាពអាចប្រើអ៊ីនធើណែតបាន ចំណែកឯ mini គ្រាន់តែជាពាក្យបន្ថែម។
គួរបញ្ជាក់ផងដែរថា iPad mini អាចនឹងត្រូវបានផ្លាស់ប្តូរឈ្មោះ ដែលក្រុមហ៊ុន Apple មានរយៈពេល 6 ខែក្នុងការឆ្លើយតមនឹងបញ្ហានេះ៕
ព័ត៌មានជាតិ
មតិយោបល់