សៀមរាបៈ កាលពីវេលាម៉ោង ៣រសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅខាងមុខព្រះអង្គចេកព្រះអង្គចម ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប មានករណីមនុស្សស្លាប់។
ជនរងគ្រោះឈ្មោះ ទៀង ចរិយា ភេទស្រី អាយុ ១០ឆ្នាំ មានឪពុកឈ្មោះ ទី បូលរ៉ាវីន អាយុ៤៤ឆ្នាំ មុខរបរ អ្នកទិញអេតចាយតាមផ្ទះ
និងម្តាយឈ្មោះ សាន់ ជិននឿន អាយុ ៤៥ឆ្នាំ មានទីលំនៅភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
មូលហេតុ៖ គាំងបេះដូងស្លាប់ (មានជំងឺបេះដូងជំហរ)។
សមត្ថកិច្ច បានឲ្យដឹងថា មុនកើតហេតុ ឪពុកម្ដាយក្មេងស្រីរងគ្រោះ បានជូនកូនមកមន្ទីរពេទ្យគន្ធបុប្ផា តែពេលមកដល់ព្រះអង្គចេក ព្រះអង្គចម ក៏បាននាំកូនស្រី ចូលទៅអុជធូបសិន។ លុះពេលចេញមកវិញ ស្រាប់តែកូនស្រី មានអាការដង្ហក់ ហើយក៏ដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង៕
មតិយោបល់