ព័ត៌មានជាតិ

សន្តិសុខម្នាក់ ឡើងលាងស៊ីទែនទឹក បណ្ដាលឲ្យលង់ស្លាប់

កណ្ដាល: នៅថ្ងៃ‌ទី០៩ ខែឧសភា ឆ្នាំ២០២០ នៅវេលាម៉ោងប្រហែល ៦និង២០នាទី មានករណីឡើងលាងស៊ីទែនទឹក បណ្ដាលឲ្យឈ្លក់ទឹកស្លាប់ ចំណុចរោងចក្រស្តារីត ស្ថិតនៅភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះ‌ឈ្មោះ ងៀប ប៊ុន្នី ភេទប្រុស អាយុ ២៩ឆ្នាំ សញ្ជាតិខ្មែរ មុខរបរសន្តិសុខ នៅភូមិត្រពាំងមន្រ្តី ឃុំសំរោងក្រោម
ស្រុកបន្ទាយមាស ខេត្តកំពត។
បច្ចុប្បន្ន ជនរងគ្រោះ បានបញ្ជូនមកស្រុកកំណើត ខាងប្រពន្ធ ស្ថិតនៅភូមិត្រពាំងប្រិយ៏ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ តាំងពីថ្ងៃទី០៩ខែឧសភា ឆ្នាំ២០២០។

សភាពរឿងហេតុ៖ តាមការសួរបំភ្លឺសាក្សីជាប្រពន្ធឈ្មោះ សាយ រ៉ា ភេទស្រី អាយុ ៣៥ឆ្នាំ បានប្រាប់ឲ្យដឹងថា៖ ពេលខ្លួនកំពុងនៅបន្ទប់ជួលស្រាប់តែ មានអ្នកធ្វើការជាមួយជនរងគ្រោះ មកប្រាប់ថាជនរងគ្រោះបានឡើងលាងស៊ីទែនទឹក ឥឡូវឈ្លក់ទឹក ស្លាប់បាត់ទៅហើយ។ ក្រោយមកឡាន
ពេទ្យក៏បានជួយ ជូនជនរងគ្រោះយកមកស្រុកកំណើតខ្លួន។

នៅថ្ងៃទី១១.០៥.២០២០ បន្ទាប់ពីមានសំណូមពរ ពីខាងសាច់ញាតិជនរងគ្រោះបានមក ប្ដឹងសមត្ថកិច្ចស្រុក
អង្គស្នួល ។ សមត្ថកិច្ច ការិយាល័យខេត្តកណ្តាលផ្នែកបច្ចេកទេសវិទ្យាសាស្រ្ត បានចុះមកពិនិត្យដល់កន្លែងកើតហេតុ ដោយមានការ សហការជាមួយ នាយការិយាល័យ បច្ចេកទេសវិទ្យាសាស្រ្ត ខេត្តកំពង់ស្ពឺ នឹងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ ស្រុកអង្គស្នួល ខេត្តកណ្តាល និង
ផ្នែកពិនិត្យវិភាគកន្លែង កើតហេតុស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លោកក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យមេភូមិរងនិងប្រពន្ធ បងប្អូន នៃសពបានធ្វើការពិនិត្យលើជនរងគ្រោះ ឃើញថា ពុំមានស្លាកស្នាម អ្វីទេ។

ការសន្និដ្ឋាន៖
សមត្ថកិច្ច លោកគ្រូពេទ្យនិងជំនាញ ជនរងគ្រោះពិតជាស្លាប់ដោយសារ ឈ្លក់ទឹក (លង់ទឹក)នៅក្នុង ស៊ីទែន។
សពបានប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់