អ៊ីស្រាអែលៈ អាជ្ញាធរប្រទេសអ៊ីស្រាអែល បាននិយាយថា បុរសជនជាតិប៉ាឡេស្ទីនម្នាក់ បានសម្លាប់ទាហានអ៊ីស្រាអែលម្នាក់ នៅក្នុងតំបន់ West Bank កាលពីថ្ងៃអង្គារ ខណៈដែលប៉ូលិសបានរងរបួស ដោយជនជាតិប៉ាឡេស្ទីនម្នាក់ បានព្យាយាមចាក់មន្ត្រីសន្តិសុខ នៅប៉ុស្តិ៍ត្រួតពិនិត្យ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។
តាមរយៈព្រឹត្តិការណ៍ កើតមានជាច្រើនផ្សេងៗគ្នា បានធ្វើឱ្យមានភាពល្អក់កករ ក្នុងអំពើហិង្សានៅតំបន់ West Bank អំទ្បុងពេលផ្ទុះឡើងនៃវីរុសកូរ៉ូណា ដែលបានកើតឡើងមួយថ្ងៃ មុនពេលកិច្ចពិភាក្សារវាងអាមេរិក និងអ៊ីស្រាអែល ស្តីពីផែនការត្រួតពិនិត្យផ្នែកបន្ថែម នៅតំបន់កាន់កាប់ West Bank។
ខណៈដែលប្រជាជនប៉ាឡេស្ទីន និងអ៊ីស្រាអែល បានឆ្លើយតបទៅនឹងវិបត្តិទាំងនេះ ជាមួយការប្រើវិធានការណ៍រៀងៗខ្លួនរបស់ពួកគេ៕
មតិយោបល់