ព័ត៌មានជាតិ

Update៖ សាកសពបុរសម្នាក់ ហើមអណ្តែតក្នុងទន្លេ បង្កការភ្ញាក់ផ្អើល

កណ្តាល: ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋ បានប្រទះឃើញសាកសពបុរសម្នាក់ ហើម ស្អុយ អណ្តែតក្នុងទឹកទន្លេ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើពិនិត្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី ២១ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចមាត់ទន្លេមេគង្គក្រោម ផ្លូវមុខវត្តមាត់ក្រសះ ភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។

សាកសពជនរងគ្រោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណ នោះទេ គ្រាន់តែដឹងថា ជាមនុស្សប្រុស អាយុប្រហែល៣០ឆ្នាំជាង កម្ពស់ ១,៦៧ម៉ែត្រ សម្បុរខ្មៅស្រឯម
សក់ស្លូត ស្លៀកខោខូវប៊យ ពណ៌ខៀវ ជើងខ្លី ក្រោមជង្គង់ ពាក់អាវយឺត ពណ៌ខៀវដៃខ្លី មានឆ្នូតក្រហមក្រោមឃ្លៀក។

មុនពេលកើតហេតុ មានប្រជាពលរដ្ឋនៅតាមមាត់ទន្លេ ភូមិក្តីកណ្តាល ឃុំសារិកាកែវ បានប្រទះឃើញសាកសពអណ្តែត តាមទឹកពីលើចុះមកក្រោម ទើបអុំទូកចេញពីច្រាំង ទៅអូសមកចងទុកនៅមាត់ច្រាំង និងបានទូរសព្ទរាយការណ៍សមត្ថកិច្ចប៉ុស្តិ៍សារិកាកែវ និងកម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ
សាកសព និងដឹកយកទៅតម្កល់ទុក រង់ចាំក្រុមគ្រួសារសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់