ព្រៃវែងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ១២ថ្ងៃត្រង់ នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង មានឈ្មោះ ឃន់ អឿន ភេទស្រី បានឃើញឈ្មោះ ឯម ផល្លា ភេទប្រុស អាយុ៤០ឆ្នាំ ជាមនុស្សវិកលចរិត បានដើរទៅងូតទឹកនៅមាត់ព្រែកអូររំលេច កន្លែងអ្នកតាវាំង លុះដល់ម៉ោង១៧និង០០នាទីឈ្មោះ វី ធារី ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិរលាំង ឃុំរំលេច ជាមួយគ្នាបានដើរមកដាក់បង្កៃត្រី នៅមាត់ព្រែករំលេច ក៏ឃើញសំលៀកបំពាក់របស់ឈ្មោះ ឯម ផល្លា នៅមាត់ព្រែក ហើយក៏ដើរមកភូមិវិញទៅប្រាប់បងប្អូន និងអ្នកភូមិ ហើយបងប្អូនក៏បាននាំគ្នាមករកទាំងព្រលប់ ដោយយកសំណាញមកបង់ និងយកអួនមកអូស តែរកមិនឃើញ ។
លុះព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ បងប្អូន និងអ្នកស្រុកមករកម្ដងទៀត នៅតែរកមិនឃើញ ព្រោះព្រែករំលេចនេះ មានរណ្ដៅអាអ៊ិច ជាច្រើន ។ មកដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២និង២៥នាទី រំលងអធ្រាត្រទើបឃើញសាកសពផុសអណ្តែតឡើង នៅកណ្តាលព្រែករំលេច បងប្អូនបានអូសយកទៅទុកនៅមាត់បឹង រង់ចាំជំនាញមកពិនិត្យ ។ តែដោយសារសាកសព ហើមធុំក្លិនស្អុយ បងប្អូនក្រុមគ្រួសារបានពិនិត្យមើលសាកសពដោយពុំមានស្លាកស្នាមអ្វី គួរឲ្យកត់សម្គាល់ទេ គឺសាកសព ឈ្មោះ ឯម ផល្លា ជាមនុស្សវិកលចរិតពិតជាលង់ទឹកស្លាប់ដោយខ្លួនឯង ៕
មតិយោបល់