ព័ត៌មានជាតិ

ហាយឡាក់វីហ្គោជាន់ហ្វ្រាំងឈប់ ត្រូវហ៊ីយ៉ាន់ដាយបុកគូទ រងការខូចខាតទាំងសងខាង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងបុកគ្នា បណ្ដាលឲ្យរងការខូចខាតទាំងសងខាង កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ៦អា ត្រង់ចំណុចមុខវត្តកៀនឃ្លាំង ក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តម៉ាកហាយឡាក់វីហ្គោ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2I- 0904 បើកដោយបុរសម្នាក់។ ចំណែករថយន្តហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BC-2271 បើកបរដោយបុរសម្នាក់។

ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញរថយន្តម៉ាកហាយឡក់វីហ្គោ ធ្វើដំណើរពីត្បូងទៅជើង តាមបណ្តោយផ្លូវជាតិលេខ៦អា។ លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើ បានជាន់ហ្វ្រាំង ដោយសារមានរថយន្តនៅខាងមុខ ស្រាប់តែត្រូវរថយន្តហ៊ីយ៉ាន់ដាយ នៅពីក្រោយបុកគូទផាំង បណ្តាលឲ្យក្រពឹតកាង។

ក្រោយកើតហេតុភាគីទាំងសងខាង បានសម្រួលគ្នាបញ្ចប់រឿង ដោយភាគីខាងរថយន្តហ៊ីយ៉ាន់ដាយ សងថ្លៃការខូចខាតចំនួន២០០ដុល្លារ និង១០ម៉ឺនរៀល៕

មតិយោបល់