ព័ត៌មានជាតិ

បើកត្រាក់ទ័រ ភ្ជួរចម្ការចន្ទីជាន់ចំមីនតោន បណ្ដាលឲ្យផ្ទុះស្លាប់បុរសម្នាក់មួយរំពេច

ឧត្តរមានជ័យៈ កាលពីវេលាម៉ោង ១៤ និង៣០នាទីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចព្រៃស្អាក ស្ថិតក្នុង ភូមិអូរតាម៉េង ឃុំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ខាងលិចផ្លូវជាតិលេខ៦៧ ប្រហែល ៤០០ម៉ែត្រ មានករណីផ្ទុះមីនតោន បណ្តាលឲ្យស្លាប់មនុស្សម្នាក់។

ជនរងគ្រោះឈ្មោះ យ៉ាង ចាន់ថុល ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ ការខូចខាត៖ ត្រាក់ទ័រ០១គ្រឿង ម៉ាក kubota ពណ៌ក្រហម ខ្ទេចទាំងស្រុង។

មូលហេតុ៖ បើកត្រាក់ទ័រ ភ្ជួរចំការចន្ទីជាន់ចំមីនតោន បណ្ដាលឲ្យផ្ទុះតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ធ្វើកំណត់ហេតុរួច ក៏ប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់