ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ម្នាក់ធ្លាប់ជាប់ពន្ធនាគារ ជាច្រើនលើក ចេញមកនៅប្រព្រឹត្តដដែល ចាប់ដាក់បញ្ចូលវិញ

កំពត: យោងតាមផេក បញ្ជាការដ្ឋានកងរាជអាវុធខេត្តកំពត បានឲ្យដឹងថា នៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ។ កម្លាំងការិយាល័យគ្រឿងញៀនខេត្តកំពត សហការជាមួយកម្លាំងមូលដ្ឋានក្រុងកំពត ។ ដឹកនាំបញ្ជាដោយលោក សេង វិច្ឆិកា មេបញ្ជាការរងទទួលជំនាញគ្រឿងញៀន ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន វិធានញុះញង់ (ជាក់ស្តែងភ្លាមៗ) ។

ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន០២នាក់៖ ១.ឈ្មោះ ឡង់ ឡេង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពក ។ ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធធានាគាជាច្រើនលើក ក្រោយពីបានស្តាប់ចម្លើយឈ្មោះឡង់ ឡេងរួចមក លុះដល់ម៉ោង១៩ និង២០នាទី ទើបកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅចំណុច ភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត មានឈ្មោះដូចខាងក្រោម ២.ឈ្មោះ សែម សារឿន ហៅចាប ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបំរើការ នៅផ្ទះសំណាក់ខៃហ្វីជីង រស់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ។

វត្ថុតាងចាប់យករួមមាន៖ ម្សៅសក្រាមចំនួន០២កញ្ខប់ធំ នឹង៣កញ្ចប់តូច មានទម្ងន់ 6,49 ក្រាមថ្លឹងទាំងសំបកថង់ ម៉ូតូចំនួន០២គ្រឿង
ម៉ាកសេ១២៥ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពត 1A5466 ស៊េរី២០១៩ ម៉ាកសេ១២៥ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រះសីហនុ 1C5877 ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងជំនាញកងរាជអាវុធហត្ថខេត្ត កំពុងបន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់