កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃទី៧រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២១ និង០០នាទី នៅចំណុចផ្ទះជនរងគ្រោះ ឈ្មោះ ឆេង សារ៉ែន ភេទស្រី អាយុ២៦ឆ្នាំ ស្ថិតក្នុងភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ ជនរងគ្រោះឈ្មោះ ឆេង សារ៉ែន ភេទ ស្រី អាយុ ២៦ឆ្នាំ នៅភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ (ប្រពន្ធ) ។ រីឯជនសង្ស័យ ឈ្មោះ ពេជ្រ ជាង ភេទប្រុសអាយុ២៩ឆ្នាំជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុ ។
សម្ភារៈខូចខាតរួមមាន៖ -ចង្ក្រានហ្គាសចំនួន០១ កែវចានឆ្នាំងនិងសម្ភារៈប្រើប្រាស់មួចំនួនធំ ។
វត្ថុតាងរួមមាន៖ អាវុធកែឆ្នៃចំនួន០១, ជំពាមកៅស៊ូចំនួន០២ ។
គួរបញ្ជាក់ផងដែរថា កន្លងមកជនសង្ស័យ ពេលផឹកស្រវឹងម្ដងៗ តែងតែប្រើអំពើហិង្សាមកលើប្រពន្ធកូន និងវាយបំផ្លាញរបស់របរក្នុងផ្ទះជាញឹកញាប់ ។ លុះពេលកើតហេតថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ម៉ោង២១និង០០នាទី ជនរងគ្រោះនៅផ្ទះជាមួយម្តាយនិងកូន បន្ទាប់មកជនសង្ស័យឈ្មោះ ពេជ្រ ជាង (ជាប្តី) បានមកពីដើរ ផឹកស៊ីស្រវឹងមកដល់ផ្ទះបានប្រើហិង្សាដេញវាយប្រពន្ធនិង វាយបំផ្លាញទ្រព្យសម្បត្តិ បណ្តាលឲ្យខូចខាតជាច្រើន និងបានយកអាវុធកែច្នៃនិងជំពាមកៅស៊ូ គំរាមប្រពន្ធកូន ។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងភ្លាម សមត្ថកិច្ចប៉ុស្តិ៍សំពៅពូនសហការជាមួយជំនាញអធិការដ្ឋានចុះទៅដល់កន្លែងកើតហេតុ បានស្រាវជ្រាវ កសាងសំណុំរឿងនិងឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបន្តចាត់ការតាមនីតិវិធី ៕
មតិយោបល់