ព័ត៌មានជាតិ

បុរសម្នាក់ត្រូវជនដៃដល់ចាក់មួយកាំបិតចំក្រោមដោះខាងឆ្វេង ដោយមិនដឹងមូលហេតុ

ព្រះសីហនុៈ បុរសម្នាក់ ត្រូវបានជនដៃដល់ម្នាក់ធ្វើសកម្មភាពចាក់នឹងកាំបិត ត្រូវចំក្រោមដោះខាងឆ្វេង រងរបួសយ៉ាងធ្ងន់ធ្ងរបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី១២ ខែមីនាឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុម២៨ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះខាងលើ មានឈ្មោះ ស៊ឹម សុធារៈ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករនេសាទ រស់នៅលើទូកនេសាទ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យចម្ការចេក។

ចំណែកជនសង្ស័យដែលជាជនដៃដល់មានឈ្មោះ ម៉ែន ជ្រា ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរកម្មករនេសាទ រស់នៅលើទូកនេសាទដូចគ្នា មានស្រុកកំណីតភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ។

ក្រោយពីបង្កហេតុហើយនោះ ជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល ហើយពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់