ភ្នំពេញៈ បុរសម្នាក់ រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូលឿនវ៉ាក់អឺចាប់ហ្វ្រាំងមិនទាន់ ទៅបុកចំពាក់កណ្តាលរថយន្តមួយគ្រឿងដែលកំពុងបត់ឆ្លងផ្លូវចំពាក់កណ្តាលរថយន្ត យ៉ាងពេញទំហឹងតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ យប់ថ្ងែទី២៤ ខែមីនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវព្រះមុនី្នរ៉េត កែងនឹងផ្លូវចូលសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកDUKE ពាក់ស្លាកលេខ ភ្នំពេញ 1BY-2186 ជិះដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវមុនី្នរ៉េត ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងម៉ាក LEXUS 470 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2L-9035 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្តោយ ផ្លូវមុនីរ៉េត ក្នុងទិសដៅពីជើងទៅត្បូង ហើយពេលនោះ រថយន្តក៏ស៊ីញ៉ូបត់ឆ្វេង ដើម្បីឆ្លងចូលផ្លូវចូលសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា ដោយរថយន្តឆ្លងជិតផុតផ្លូវហើយ ក៏ត្រូវម៉ូតូ DUKE ដែលជិះវ៉ាក់អឺចាប់ហ្វ្រាំង មិនទាន់ ក៏ម៉ូតូជ្រុលទៅបុកចំពាក់កណ្តាលរថយន្តដែលកំពុងឆ្លងផ្លូវ ចំទ្វារក្រោយផ្នែកខាងស្តាំ បណ្តាលឲ្យអ្នកជិះម៉ូតូហោះផ្លោង បោកក្បាលនៅនឹងថ្នល់បែកក្បាលហូរឈាមរងរបួសធ្ងន់ ត្រូវបានរថយន្តរថយន្តសាមុយមកដឹកយកទៅសង្រ្គោះភ្លាមៗ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនួញបានចុះមកវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំភាគីទាំងសងខាងមកដោះស្រយតាមផ្លូវច្បាប់៕
មតិយោបល់