អគ្គបញ្ជាការនៃកងយោធពលខេមភូមិន្ទ នៅថ្ងៃទី២៣ខែធ្នូ ឆ្នាំ ២០១៣ កន្លងទៅនេះ បានចេញសេចក្ដីជូនដំណឹងដល់សាធារណៈជនទាំងអស់បានជ្រាបថា ខ្លួននឹងធ្វើលំហាត់បាញ់គ្រាប់ពិត កាំភ្លើងប្រតិបត្តិ BM 21 នៅរង្វង់ប្រតិបត្តិការឆ្ងាយ ដោយបាញ់ចេញពីមូលដ្ឋានកងទ័ពនៅតំបន់ ACO ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មកតំបន់ភ្នំចង្អោធំជាប់ ព្រំប្រទល់បីស្រុកគឺស្រុកបរសេដ្ឋ ស្រុកភំស្រួច និងស្រុកសំរោងទង។
ការធ្វើលំហាត់បាញ់គ្រាប់ពិតនេះ នឹងធ្វើឡើងនៅថ្ងៃទី២៧ ដល់ថ្ងៃទី៣១ខែធ្នូ ឆ្នាំ ២០១៣ ដូចសូមសាធារណៈជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕
ព័ត៌មានជាតិ
មតិយោបល់