ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នងនិងទ្រព្យសម្បត្តិរាប់ពាន់ដុល្លារ នៅក្រុងស្ទឹងសែន

កំពង់ធំ: ថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២០វេលាម៉ោង៣និង៤៥នាទីមានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នង ស្ថិតនៅ ភូមិបល្ល័ង្កកើត សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន​ ខេត្តកំពង់ធំ។
១.ម្ចាស់ឈ្មោះ ស៊ុយ យឹុង ភេទប្រុសអាយុ៥០ឆ្នាំ ប្រពន្ធឈ្មោះ ងួន ផេងលី អាយុ៤៦ឆ្នាំ។
-ប្រភេទសំណង់: ផ្ទះធ្វើអំពីឈើ លើថ្មក្រោមទំហំ៧មx១២ម ដំបូលប្រក់ក្បឿង ជញ្ជាំងក្តារ។
+ខូចខាត:
-ឆេះផ្ទះមួយខ្នងទាំងស្រុងទំហំ៧មx១២ម
-ប្រាក់រៀលចំនួន៥០០,០០០រៀល
-ទូខោអាវចំនួន៣
-ទូរទស្សន៍ចំនួន២គ្រឿង
-កង្ហារចំនួន៨គ្រឿង
-គ្រែចំនួន១
-ប៉ៅអុីចំនួន២
-សំបុត្រកំណើតចំនួនចំនួន៥សន្លឹក
-សៀវភៅក២+ក៤ចំនួន២សន្លឹក
-កាតគ្រីម៉ូតូចំនួន១សន្លឹក។
២.ម្ចាស់ផ្ទះឈ្មោះ លួន ឃៀន ភេទប្រុស អាយុ៥០ឆ្នាំ ប្រពន្ធឈ្មោះ ហែម សាមិត្ត អាយុ៤២ឆ្នាំ។
-ប្រភេទសំណង់: ផ្ទះធ្វើអំពីឈើលើថ្មក្រោម ទំហំ៦មx១២ម ដំបូលប្រក់ក្បឿង ជញ្ជាំងក្តារ
+ខូចខាត:
-ឆេះផ្ទះ០១ខ្នងទាំងស្រុងទំហំ៦មx១២ម
-ប្រាក់រៀលចំនួន១២,០០០,០០០រៀល
-ខ្សែកផ្លាកទីនចំនួន៣ជី
-គ្រែដេកចំនួន១
-ពូកចំនួន១
-ទូខោអាវចំនួន១
-កង្ហារចំនួន៦គ្រឿង
-តុឈើចំនួន១
-កៅអីចំនួន១
-សំបុត្រកំណើតចំនួន០៦សន្លឹក
-អត្តសញ្ញាណប័ណ្ណចំនួន០៦សន្លឹក
-សៀវភៅគ្រួសារចំនួនក២+ក១ចំនួន២សន្លឹក។
មូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគ្គីសនី។
រថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តបានចេញអន្តរាគមន៍ចំនួន៣គ្រឿងប្រើប្រាស់ទឹកអស់ចំនួន៨រថយន្តស្មើ៣៧ម៉ែត្រគុប។
កម្លាំងចុះអន្តរាគមន៍សរុបចំនួន៤០នាក់ ដឹកនាំដោយឯកឧត្តមស្នងការ លោកស្នងការរងផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងអគ្គិភ័យ និងលោកស្នងការរងប្រចាំបញ្ជា៕

 

មតិយោបល់