កណ្ដាលៈ ករណីរថយន្តបាឡែន ពណ៌ស ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវបានយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានបាត់សម្ភារៈមួយចំនួន ដូចជា ធុងទឹក ម៉ាញ៉េ ចង្កៀងមុខមួយគូ។
បញ្ហាខាងលើនេះ អង្គភាពអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ទទួលស្គាល់កំហុស លើកង្វះខាតនៃការគ្រប់គ្រង។
ចំណែកសម្ភារមួយចំនួន ដែលបាត់បង់ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានដោះស្រាយសំណង ជាមួយម្ចាស់រថយន្ត និងបានធ្វើកិច្ចព្រមព្រៀងរួចរាល់ហើយ៕





មតិយោបល់