ព័ត៌មានជាតិ

កុងតឺន័រ បុកជាមួយម៉ូតូ២គ្រឿង បណ្តាលឲ្យមន្ត្រីនគរបាលម្នាក់ និងប្រជាពលរដ្ឋរបួសធ្ងន់បញ្ជូនទៅសង្គ្រោះភ្លាមៗ

ស្វាយរៀង: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយរថយន្ត និងម៉ូតូ២គ្រឿង បណ្តាលឲ្យមានអ្នករងរបួស បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅលើផ្លូវជាតិលេខ ០១ គីឡូលេខ ១២៩/១៣០ ស្ថិតក្នុងភូមិ ឃោសាង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

រថយន្ដកុងតឺន័រម៉ាក STERLING ពណ៏ ស ពាក់ផ្លាកលេខ ភ្នំពេញ 3D-1387 បើកបរដោយឈ្មោះ ប្រាំង កុសល ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរបើកបរ រស់នៅភូមិ អង្គសេរី ឃុំ ជើង ស្រុក ឧដុង្គ ខេត្ត កំពង់ស្ពឺ បើកបរពីលិចទៅកើត គ្មានរបួស រថយន្ដគ្មានខូចខាត ។ ចំណែកម៉ូតូទី១ ម៉ាក ហុងដាសេ១២៥ ពណ៍ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1A 7011 បើកបរដោយឈ្មោះ ចាន់ រដ្ឋា ភេទ ស្រី អាយុ ២៥ ឆ្នាំ មុខរបរ នគរបាល រស់នៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បើកបរពីលិចទៅកើត រងរបួសធ្ងន់ ពាក់មួកសុវត្ថិភាព ម៉ូតូខូចខាតធ្ងន់។ ម៉ូតូទី២ម៉ាក ហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1L 5336 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស ពាក់មួកសុវត្ថិភាព រងរបួសធ្ងន់ ម៉ូតូខូចខាតធ្ងន់ ។

ក្រោយកើតហេតុ ជនរងគ្រោះបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តស្វាយរៀង ចំណែកវត្ថុតាង សមត្ថកិច្ចធ្វើការវាស់វែង យកទៅរក្សាទុក ដើម្បីរងចាំការដោះស្រាយ៕

មតិយោបល់