ព្រៃវែងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលស្រុកព្រះស្ដេច បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីយុវជនរូបនេះ បានមកបង្កការអុកឡុកនៅផ្ទះ របស់នារីជាអតីតសង្សារ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៨និង៣០នាទី ។ ដែលកន្លងមកធ្លាប់មានទំនាក់ទំនងស្នេហា តាមបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក (facebook) និងសារ (Messenger) ដោយគំរាមហែកកេរ្តិ៍ និងគំរាមសម្លាប់ ។ ហេតុការខាងលើនេះ បានកើតឡើង នៅក្នុង ភូមិសង្កែចុង ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។
មន្ត្រីនគរបាលស្រុកសន្ទុកបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ សាំង សាវី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅក្នុង ភូមិវាំងខាងត្បួង ឃុំតាំងក្រសាំង ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។ ចំណែកឯនារីរងគ្រោះឈ្មោះ ថ ក អាយុ២៣ឆ្នាំ រស់នៅ ភូមិសង្កែចុង ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។
បច្ចុប្បជន សង្ស័យឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលស្រុកព្រះស្ដេច ដើម្បីអនុវត្តតាមនីតិវិធី ៕
មតិយោបល់