ផ្ទះ ព័ត៌មានជាតិ បើស្គាល់ឈ្មោះ...

បើស្គាល់ឈ្មោះ សូមប្រាប់ផង! ជនសង្ស័យម្នាក់ ក្នុងបក្ខពួក ២នាក់ លួចម៉ូតូមិនសម្រេច ជិះដួលរបួសធ្ងន់ ពេលចេញពីពេទ្យវិញ ថាមិនស្គាល់ឈ្មោះខ្លួនឯង

0

កំពង់ស្ពឺ: ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពលួចយកម៉ូតូ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅភូមិឈូកស ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នៅពេលលួចម៉ូតូបាន ជនសង្ស័យម្នាក់ ក្នុងបក្ខពួកជិះម៉ូតូ ដែលធ្វើសកម្មភាពគេចខ្លួនបាត់ ឯម្នាក់ទៀត យកជិះម៉ូតូជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋដេញតាម ស្លន់ពេកបណ្តាលឲ្យដួល របួសធ្ងន់ ត្រូវបានយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកគងពិសី។

លុះដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ របួសបានធូរស្រាល ត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធី។

សូមបញ្ជាក់៖ ជនសង្ស័យដែលឃាត់ខ្លួន ប្រាប់ថា មិនស្គាល់ឈ្មោះខ្លួនឯងទេ ពុំដឹងជាធ្វើពុតឬយ៉ាងណា៕

មតិយោបល់