ព័ត៌មានជាតិ

Updateៈ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់១៥ខ្នង នៅខេត្តកំពង់ចាម

កំពង់ចាម: នៅវេលាម៉ោង១៥និង១៦នាទីរសៀល ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ក្រោយពីទទួលបានព័ត៌មាន ករណីគ្រោះអគ្គិភ័យមួយកើតឡើងនៅខេត្តកំពង់ចាម ស្ថិតក្នុងភូមិស្វាយតានាន់”ខ” ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ភ្លាមៗនោះលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឱ្យកម្លាំងជំនាញពន្លត់អគ្គិភ័យចេញរថយន្តចំនួន០៦គ្រឿង ទាំងខេត្តនិងស្រុក ចេញប្រតិបត្តិការជាបន្ទាន់ និងសុំការសហការភ្លាមៗ ពីស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នូវរថយន្ត ០២គ្រឿងបន្ថែមទៀត របស់អធិការដ្ឋានស្រុកមុខកំពូល និងស្រុកខ្សាច់កណ្ដាល សរុបរថយន្តប្រើប្រាស់ក្នុងកិច្ចប្រតិបត្តិការ ចំនួន ០៨គ្រឿង។

ក្នុងនោះរថយន្តអគ្គិភ័យ ០៣គ្រឿង បានទៅដល់កន្លែងកើតហេតុ នៅវេលាម៉ោង ១៥និង៥០នាទី។
អគ្គិភ័យត្រូវបានគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ១៦និង៤២នាទី។
តាមប្រភពព័ត៌មានបានឲ្យដឹងថាមូលហេតុបណ្ដាលកើតអគ្គីភ័យនេះ​ គឺមកពីផ្ទុះសេខ្សែភ្លើង។

ក្រោយពីបានពន្លត់អគ្គិភ័យខាងលើនេះហើយទំហំនៃការខូចខាត: ឆេះផ្ទះអស់ចំនួន ១៥ខ្នង ៕

មតិយោបល់