សៀមរាបៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នាវេលាម៉ោង១៩និង០០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ មានករណីជនបរទេសម្នាក់បានស្លាប់ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ស្ថិតនៅក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្ត សៀមរាប ។
ជនរងគ្រោះ ឈ្មោះ AUXIER DANIEL PHILLIP ភេទប្រុស កើតថ្ងៃទី១៨-០១-១៩៨៩ ជនជាតិ អាមេរិក កាន់លិខិតឆ្លងដែនលេខ ៥៦៥៩៤៩៥១៦ ។
ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ ជំងឺរលាកសរសៃវ៉ែន (សរសៃឈាមខ្មៅ) ។
បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវសមត្ថកិច្ចបានរៀបចំដឹកបញ្ជូនទៅនាយកដ្ឋានបច្ចេកទេស វិទ្យាសាស្រ្ត រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត ៕







មតិយោបល់