ស្ទឹងត្រែងៈ នៅវេលាម៉ោង ១១និង១០នាទីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ស្ថិតលើផ្លូវជាតិលេខ៧ ចន្លោះគីឡូម៉ែត្រលេខ១៦ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង មានករណីរថយន្តដឹកឥដ្ឋរេចង្កូតក្រឡាប់ផ្ងារជើង ។
រថយន្តដឹកឥដ្ឋ កូរ៉េប្រភេទ ៣តោនកន្លះ ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3A-7135 អ្នកបើកបរ និងព្រូ មិនស្គាល់ឈ្មោះ រត់គេចពីកន្លែងកើតហេតុ។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តដឹកឥដ្ឋខាងលើ ធ្វើដំណើរចុះចំណោត ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏រេចង្កូតធ្លាក់ផ្លូវក្រឡាប់ផ្ងារជើង បណ្ដាលឲ្យអ្នកបើកបរ និងព្រូ រងរបួស៕


មតិយោបល់