ព័ត៌មានជាតិ

គួរឲ្យអាសូរ! លោកតាវ័យ៦៧ឆ្នាំម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ នៅវាលស្រែ

ព្រះវិហារ: នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៥និង៣០នាទី មានករណីរន្ទះបាញ់ បណ្តាលឲ្យលោកតាវ័យ៦៧ឆ្នាំម្នាក់ បាត់បង់អាយុជីវិត នៅចំណុចវាលស្រែ ក្នុងភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ ។

ជនរងគ្រោះឈ្មោះ រស់ សារ៉ុម ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំកើតហេតុ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ទីតាំងខាងលើ ដើម្បីពិនិត្យសាកសពជនរងគ្រោះ ។ បន្ទាប់ពីពិនិត្យសាកសពរួច បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់