ព័ត៌មានជាតិ

ឃាត់ខ្លួនជនត្រូវចោទម្នាក់ តាមដីកាស្វែងរកចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្ដាល

កណ្ដាលៈយោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមឲ្យដឹងថាថ្ងៃសៅរ៍ ១០រោចខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០
វេលាម៉ោង១៩.០០នាទី មុខសញ្ញាបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ ដោយខ្លួនបានរងគ្រោះ ក្នុងករណីហិង្សាដោយចេតនាកើតហេតុនៅថ្ងៃទី១៦.០៥. ២០២០វេលាម៉ោង១៨.៣០នាទីចំណុចចុងព្រែកភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ក្រោយពីទទួលពាក្យបណ្ដឹង ដោយយោងតាមដីកាបង្គាប់ឲ្យចាប់ន្លួន កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ បានឃាត់ខ្លួនជនជាប់ចោទ០១នាក់
ជនជាប់ចោទឈ្មោះ វី វីរ: ភេទប្រុស អាយុ២២ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។
ទី១ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៣២៤ដកបចខចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ របស់លោក ពេជ ម៉ារ៉ែន ចៅក្រមស៊េីបសួរ នៃសាលាដំបូងខេត្តកណ្តាល ។ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩។ ទី២ ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ០៥០តក.ព្រទ/២០ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ របស់លោក ហេង ផល្លា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តកណ្តាល ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ។
ប្រព្រឹត្តនៅភូមិជ្រៃមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩។ ករណីនេះសមត្ថកិច្ច បន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់