ព័ត៌មានជាតិ

ទាញដុំថ្មបញ្ចេញស្នាដៃគប់កញ្ចក់ឡាន រួចប្រឹងជិះគេចតែមិនរួច

ភ្នំពេញ:ហេតុការណ៍នេះបានកើតឡើងដោយយុវជនក្លាហានជិះម៉ូតូដេញគប់កញ្ចក់រថយន្ត ហាយលែនឌ័ររត់ឈ្នួល បណ្តាលឲ្យបែកកញ្ចក់ក្រោយអស់មួយផ្ទាំង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខបុរីញូថោន ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីនារីដែលជាភ្ញៀវជិះលើរថយន្តឈ្នួលខាងលើបានឲ្យដឹងថា រូបគាត់ធ្វើដំណើរមកពីខេត្តកំពត ឆ្ពោះទៅរាជធានីភ្នំពេញ ដោយជិះរថយន្តហាយលែនឌ័រ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2S 8375 រហូតមកដល់ចំណុចមុខផ្សារ អូដឹម ក្នងភូមិអូដឹម សង្កាត់ចោមចៅទី៣ ស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូ ម៉ាក MSX ពណ៍ក្រហម មួយគ្រឿង ពាក់ស្លាកលេខ កំពង់ចាម 1X 3229 មកពីក្រោយយកដុំថ្មគប់បណ្តាលឲ្យបែកកញ្ចក់មួយផ្ទាំងផ្នែកខាងក្រោយខ្ទេច រួចប្រឹងជិះគេចតែរត់មិនរួចត្រូវម្ចាស់រថយន្តតាមគៀកប្រផាត់ចាប់ប្រភីងឈប់ម៉ូតូរត់គេច នៅតែរត់មិនរួចត្រូវតៃកុងរថយន្តតាមចាប់ទាល់តែបាន។

ក្រោយពីចាប់ជនបង្កបាន ជនរងគ្រោះនិងជនបង្កធ្វើការសម្របសម្រួលគ្នានៅនឹងកន្លែងដោយមិនពឹងពាក់សមត្ថកិច្ចឡើយ ទោះបីសមត្ថកិច្ចទៅដល់ទីតាំងខាងលើក៏ដោយគឺពួកគេសុំដោះស្រាយគ្នាដោយផ្ទាល់តែម្តង៕

មតិយោបល់