កំពង់ធំៈ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង៤និង០០នាទី មានករណីអគ្គិភ័យឆេះរោងស្តង់ត្រីចំនួន១ខ្នង ស្ថិតនៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ម្ចាស់ឈ្មោះ សោម ប្រសើរ ភេទប្រុស អាយុ៥៤ឆ្នាំ ។
ប្រភេទសំណង់: រោងធ្វើអំពីឈើ ទំហំ៦មx១១ម ដំបូលប្រក់ស័ង្កសី។
ខូចខាត: ឆេះរោង១ខ្នងទាំងស្រុងទំហំ៦មx១១ម
ម៉ាសុីនម៉ាស៊ូតចំនួន១គ្រឿង និងសាំងចំនួន២គ្រឿង
សំណាញ់អួនចំនួន៣តោន។
មូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគ្គីសនី៕

មតិយោបល់