សពអ្នកកាសែតជនជាតិកាណាដាដែលបានបាត់ខ្លួននៅក្នុងខេត្តសៀមរាបអស់រយៈពេល ១០សប្ដាហ៍មកហើយនេះ នៅពេលនេះ ត្រូវបានរកឃើញនៅក្បែរប្រាសាទអង្គរធំ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ VOA ជាភាសាអង់គ្លេស។
ប៉ូលិសបានបញ្ជាក់ថា លោក David Walker វ័យ ៥៨ឆ្នាំ បានបាត់ខ្លួនពីផ្ទះសំណាក់កាលពីថ្ងៃទី១៤ខែកុម្ភៈ ខណៈពេលដែលលោកដើរផ្ដិតយករូបភាព និងវីដេអូដែលបង្កើតភាពយន្តនិយាយពី “ខ្មែរក្រហម”។
ប៉ូលិសបានថ្លែងឲ្យដឹងថា ករណីស្លាប់អ្នកកាសែតនេះ នៅមិនទាន់ដឹងពីមូលហេតុនោះទេ ហើយសមត្ថកិច្ចកំពុងតែធ្វើការស៊ើបអង្កេត៕
ព័ត៌មានជាតិ
មតិយោបល់