ព័ត៌មានជាតិ

ករណីរន្ទះបាញ់ បណ្ដាលឲ្យបុរសម្នាក់ដួលសន្លប់

សៀមរាបៈ កាលពីវេលាម៉ោង៤ និង ២៤ នាទីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២០ មានករណីរន្ទះបាញ់ បណ្ដាលឲ្យបុរសម្នាក់ដួលសន្លប់ នៅចំណុចភូមិតាសៀម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ ទេស ណាវ ភេទប្រុស អាយុ ៥៦ ឆ្នាំ ទីលំនៅភូមិឃុំកើតហេតុ។

មូលហេតុ៖ រន្ទះបាញ់ដើមចំអំពិល ឯមនុស្សនៅក្រោមដើមអំពិល ទើបបណ្តាលឲ្យសន្លប់។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យស្រុកស្វាយលើ៕

មតិយោបល់