ព័ត៌មានជាតិ

វិបត្តិក្នុងគ្រួសារ បណ្ដាលឲ្យបុរសចំណាស់ម្នាក់ សម្រេចចិត្តយកកាំបិតចិតបន្លែប៉ុនប៉ងអារ.ក សម្លាប់ខ្លួន

ត្បូងឃ្មុំ: កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១០និង០០នាទីព្រឹក មានករណីបុរសចំណាស់ម្នាក់ សម្រេចចិត្តយកកាំបិតចិតបន្លែប៉ុនប៉ងអារ.ក សម្លាប់ខ្លួនឯងនៅចំណុចលើគ្រែក្រោយផ្ទះ។

ជនរងគ្រោះឈ្មោះ ហ៊ីម ម៉ាត់ ភេទប្រុស អាយុ ៦១ឆ្នាំ ជាតិខ្មែរឥស្លាម ភូមិសុខសាន្ត ឃុំគរ ស្រុក/ខេត្តត្បូងឃ្មុំ ។

ក្រោយពីបានទទួលព័ត៌មានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគរ ចុះដល់កន្លែងកើតហេតុធ្វើការស្រាវ ជ្រាវពិនិត្យឃើញថា ជនរងគ្រោះពិតជាបានយកកាំបិតចិតបន្លែ មក អារ.ក ប៉ុនប៉ងសម្លាប់ខ្លួនឯងបណ្ដាល ឲរងរបួសធ្ងន់ពិតប្រាកដមែន។

មូលហេតុ៖ មានវិបត្តក្នុងគ្រួសារប្រពន្ធលែងលះ និងមានជំងឺប្រចាំកាយ។

ករណីនេះ ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យទាន់ពេល៕

មតិយោបល់