ព័ត៌មានជាតិ

Updated៖ ប្រសិនបើមានបងប្អូនណា បាត់សាច់ញាតិជាបុរស ដែលមានភិនភាគដូចខាងក្រោមអាចទៅមើលបាន

ភ្នំពេញ: ប្រទះឃើញសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ អណ្តែតទឹកមានសភាពស្អុយទៅហើយមិនដឹកស្លាប់ តាំងពីពេលណានោះទេបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៦និង៤៥ព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ចំណុចភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

សពបុរសខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ស្លៀកខោក្រណាត់ ពណ៌ខ្មៅជើងវែង អត់ពាក់អាវមានសភាពស្អុយ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថា សពខាងលើត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅវេលាម៉ោងខាងលើ រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន បន្ទាប់ពីទទួលព័ត៌មាននេះសមត្ថកិច្ចបានមកដល់ និងរាយការណ៍ទៅថ្នាក់លើ ដើម្បីទាក់ទងជំនាញចុះពិនិត្យ៕

មតិយោបល់