ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យជាមេក្លោង និងបក្ខពួកសរុបចំនួន ៩នាក់ ករណីរក្សាទុក ជួញដូរ សារធាតុញៀន

ស្វាយរៀងៈ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត និងស្តិតក្រោមការដឹកនាំសម្របសម្រូលផ្ទាល់ពីលោក ស៊ន មុន្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបករណីរក្សាទុក ជួញដូរ គ្រឿងញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនជនសង្ស័យជាមេក្លោង និងបក្ខពួកសរុបចំនួន ៩នាក់។
ក្នុងប្រតិបត្តិការខាងលើនេះកម្លាំងជំនាញបានដកហូតសម្ភារៈវត្ថុតាងរួមមាន៖
-ថ្នាំញៀនចំនួន10កញ្ចប់(ធំ៨កញ្ចប់)
-អាវុធខ្លី01ដើម ធុនK59 បង់១គ្រាប់ចំនួន02គ្រាប់
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ២គ្រឿង
-ម៉ូតូចំនួន ៥គ្រឿង ព្រមទាំងសម្ភារៈវេចខ្ចប់ ឧបករណ៍ជក់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕

មតិយោបល់