ព្រៃវែងៈ យោងអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ម្តាយបង្កើតចាស់ចាស់ជរាម្នាក់ បានស្លាប់នៅក្នុងភ្នក់ភ្លើងផ្ទះ ខណៈរបាយការណ៍របស់សមត្ថកិច្ចបានសន្និដ្ឋានថា ប្តីប្រពន្ធស្រវឹងស្រា បោះកន្ទុយបារីចោលលើចំបើង នៅក្រោមផ្ទះ បង្កជាអគ្គិភ័យ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២០និង៣០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ ផាន់ គន់ ភេទប្រុស អាយុ46ឆ្នាំ និងប្រពន្ធឈ្មោះ ឃឹម ហ៊ុន អាយុ 45ឆ្នាំ នៅភូមិញញាលៀង ឃុំអង្គររាជ្យ ដែលមានផ្ទះទំហំ 6mX7m សង់ពីឈើប្រក់ស័ង្គសី ជញ្ជាំងស័ង្កសី ។
តាមរបាយការណ៍បានឲ្យដឹងថា ក្នុងការឆាបឆេះនេះ បណ្តាលស្លាប់ម្តាយបង្កើតនៅជាមួយឈ្មោះ អ៊ាង សូត្រ ភេទស្រី អាយុ 85ឆ្នាំ (ចាស់ជរា) និងខូចខាតសម្ភាររួមមាន ៖ ម៉ូតូ1គ្រឿង កង់2គ្រឿង ស្រូវ10ទៃ ថវិកា1.000$ សម្ភារប្រើប្រាស់មួយចំនួន ។
មូលហេតុម្ចាស់ផ្ទះពីនាក់ ប្តីប្រពន្ធស្រវឹងស្រា ដើរលេងផ្ទះបងប្អូននៅក្នុងភូមិ ទុកម្តាយនៅផ្ទះតែម្នាក់ឯង។
សន្និដ្ឋានមកពីកន្ទុយបារី ម្ចាស់ផ្ទះស្រវឹងស្រា បោះចោលលើចំបើងនៅក្រោមផ្ទះ។
បច្ចុប្បន សាកសពប្រគល់ជូនក្រុមគ្រួសារធ្វើបុព្យតាមប្រពៃណី៕



មតិយោបល់