ព័ត៌មានជាតិ

បុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួល

ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនាវេលាម៉ោង៨និង១០នាទីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីប្រទះឃើញបុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ផ្ទះជួលលេខ101 ក្រុមទី1 ភូមិដំណាក់ធំ ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ សុខ សុភ័ក្រ ហៅព្រឺន អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ឯកជនឆេងជេម (CJS) ស្រុកកំណើតភូមិជីរោលើ ឃុំជីរោទី1 ស្រុក-ខេត្តត្បូងឃ្មុំ។

ប្រភពពីអ្នកជិតខាងបានឲ្យដឹងថា មុនកើតហេតុនៅម៉ោង៦ព្រឹកថ្ងៃទី១៣ ខែកក្កដា ជនរងគ្រោះបានទៅយាមរហូតដល់ម៉ោង៦ល្ងាចត្រលប់មកផ្ទះវិញបានត្អួញប្រាប់អ្នកជិតខាងថា មិនស្រួលខ្លួនហើយជនរងគ្រោះក៏ចូលដេកបាត់ លុះដល់ម៉ោងនិងថ្ងៃកើតហេតុខាងលើ ឈ្មោះ ហុន សុភាព ភេទប្រុស (ត្រូវជាមិត្តភក្តិជនរងគ្រោះ) បានមកដល់ឃើញទ្វារបិតស្រែកហៅ និងទូរស័ព្ទទៅជនរងគ្រោះមិនឆ្លើយតប ក៏នាំគ្នាគាស់ទ្វារចូលឃើញជនរងគ្រោះដេកស្លាប់បាត់ រួចក៏ផ្តល់ព័ត៌តមានជូនសមត្ថកិច្ច។

ក្រោយទទួលបានព័ត៌មានសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ពិនិត្យលើសាកសពសសន្និដ្នានថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង មិនពាក់ព័ន្ធករណីអំពើឃាតកម្មឡើយ។ សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់