ព័ត៌មានជាតិ

ករណីហិង្សាដោយចេតនា បណ្ដាលឲ្យបុរសម្នាក់ បែកក្បាលហូរឈាម

កណ្ដាល: ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៦និង៣០នាទីយប់ មានករណីហិង្សាដោយចេតនា ចំណុចចុងព្រែក ភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ជនរងគ្រោះ០១នាក់(មានដីកាចាប់ខ្លួន)ឈ្មោះវី វីរ: ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ រងរបួសចំពីលើក្បាលផ្នែកខាងស្ដាំ០១កន្លែង ដេរ ០៨ថ្នេរ ។
ជនសង្ស័យ០១នាក់(គេចខ្លួន)ឈ្មោះ ជីង បញ្ញា (ហៅង៉ោ) ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

វត្ថុតាងចាប់យក៖ គ្មាន។

សភាពនៃរឿងហេតុ៖ កន្លងមកជនរងគ្រោះ បានចេញពីមូលដ្ឋានទៅយាមរណ្ដៅដីបូមទឹកយកត្រី ឲ្យបងប្អូន នៅក្រោយភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ។ នៅថ្ងៃកើតហេតុវេលាម៉ោង១៨.០០នាទីជនរងគ្រោះបានជិះម៉ូតូម៉ាក គុបជ្រុង ពណ៌ក្រហម ចេញពីផ្ទះរបស់ខ្លួននៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ទៅចំណុចកើតហេតុខាងលើ ក្នុងគោលបំណងទៅរកឈ្មោះ រ៉ា ពេលទៅដល់ជនរងគ្រោះបានឃើញជនសង្ស័យកំពុងឈរនិយាយគ្នាជាមួយឈ្មោះ សុខា ពេលនោះជនរងគ្រោះបានឈប់ម៉ូតូចម្ងាយ ពីជនសង្ស័យប្រហែល ៤ម៉ែត្រ ហើយជនរងគ្រោះបានហៅ ឈ្មោះ សុខា សួររកឈ្មោះ រ៉ា ក្នុងពេលនោះជនសង្ស័យបានកាន់ដំបង ឈើមូលប្រវែងប្រហែល១ម៉ែត្រទំហំប៉ុនកដៃក្មេង មកវាយក្បាលជនរងគ្រោះជាច្រើនដំបង បណ្ដាលឲ្យបែកហូរឈាមដួលទៅលើដី ។ អ្នកជិតខាង ឃើញដូច្នេះបានមកជួយឃាត់ ហើយជនរងគ្រោះ ក៏បានរត់មកពឹងឈ្មោះរស់ រ៉េត (ឲ្យឌុបជូន មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ ដោយជនរងគ្រោះជាមុខសញ្ញាមានដីកាចាប់ខ្លួន សមត្ថកិច្ចប៉ុស្តិ៍ បានបញ្ជូនជនរងគ្រោះមកអធិការដ្ឋាននគរបាលស្រុកមុខកំពូល។

ករណីនេះ កំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការ តាមនីតិវិធី៕

មតិយោបល់