ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុនជីបម៉ុង បុកម៉ូតូអូសប្រហែលជាង ២ម៉ែត្រ បណ្ដាលឲ្យមនុស្ស រងរបួស

ភ្នំពេញ: កាលពីវេលាម៉ោង ១១និង១០នាទីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ត បុកម៉ូតូ ត្រង់ចំណុចផ្លូវលេខ៣១៧ កែងផ្លូវ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

រថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុនជីបម៉ុង ពាក់ផ្លាកលេខ ភ្នំពេញ 5A-2406។
ម៉ូតូមួយគ្រឿងម៉ាក ហុងដា ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1GE-6306 ជិះគ្នា ២នាក់។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញម៉ូតូធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើ ស្រាប់តែរថយន្តបង្ក ធ្វើដំណើរពីកើតទៅលិចបុកកិនអូសប្រហែលជាង ២ម៉ែត្រ បណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួស ត្រូវរថយន្តដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យ ចំពោះវត្ថុតាង ត្រូវសមត្ថកិច្ចជំនាញ វាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធី៕

មតិយោបល់