ទីក្រុងអ៊ីស្តង់ប៊ូល៖ប្រទេសតួគីកាលពីថ្ងៃអង្គារបានបើកដំណើរការសម្ភោធជាផ្លូវការនូវផ្លូវក្រោមដីតំបូងបំផុតរបស់ពិភពលោកដែលតភ្ជាប់រវាងទ្វីបអាស៊ីនិងអ៊ឺរ៉ុប។ជាផ្លូវតំបូងបង្អស់ដែលតភ្ជាប់ពីទីក្រុងអ៊ីស្តង់ប៊ូលហើយវាមានប្រវែងប្រមាណជា 13,6 គីឡូម៉ែតក្នុងជម្រៅជាង 60 ក្រោមបាតសមុទ្រ។ ក្រោមគម្រោងដ៏ធំមហិមានិងជាបំណងប្រាថ្នារបស់ស្តេចស៊ុលតង់របស់ប្រទេសតួគីតាំងពី 150 ឆ្នាំមុនដោយវាបានចំណាយទឹកប្រាក់អស់ជាង 3 ពាន់លានអ៊ឺរ៉ូ។ពិធីសម្ភោធបានប្រព្រឹត្តទៅកាលពីថ្ងៃម្សិលមិញព្រមទាំងពិធីខួបទី 90 ឆ្នាំនៃការបដិវត្តប្រទេសអ៊ីស្លាមមួយនេះជាប្រទេសអ៊ីស្លាមបែបទំនើបផងដែរ។ ការផ្តួចផ្តើមនៃគំនិតតំបូងគឺក្រោមសម័យកាលស្តេចស៊ុលតង់ព្រះនាម Abdoul Medjid របស់តួគីកាលពីខ្ទង់ឆ្នាំ 1860 ប៉ុន្តែដោយសារកង្វះបច្ចេកវិទ្យាទំនើបដែលបានធ្វើឲ្យដំណើរការគម្រោងដ៏ធំសម្បើមនេះត្រូវផ្អាកទៅវិញ៕ https://i1272.photobucket.com/albums/y389/domneng/Subway4_zpsa8e30ed3.jpg https://i1272.photobucket.com/albums/y389/domneng/Subway6_zps7d2b9d10.jpg…
មតិយោបល់