ព័ត៌មានជាតិ

សាលាបង្រៀនបើកបរយានយន្ត២ធ្នូ ត្រូវមន្ត្រីដឹកជញ្ជូនផ្លូវគោក ធ្វើការណែនាំ ទាក់ទងចេញបង្កាន់ដៃប្ដូរបណ្ណបើកបរ

ភ្នំពេញ: យោងតាមផេក នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានធ្វើការណែនាំដល់សាលាបង្រៀនបើកបរយានយន្ត២ធ្នូ ទាក់ទងនឹងការចេញបង្កាន់ដៃប្ដូរបណ្ណ ។ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សូមជម្រាបជូនដំណឹងដល់បងប្អូន សាធារណជន ឲ្យបានជ្រាបផងដែរថា…វិក្កយបត្រ ឬ លិខិតបញ្ជាក់ដែលចេញពីសាលាបង្រៀនបើកបរ គឺមិនមែនជាបណ្ណបើកបរនោះទេ ដូចនេះ គឺមិនអាចប្រើប្រាស់បានទេ ។ កន្លងមកឃើញបងប្អូនសាធារណជន មានការភាន់ច្រឡំ ។

នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សូមថ្លែងអំណរគុណចំពោះបងប្អូនសាធារណជន ដែលបានផ្ដល់ដំណឹងទាំងនេះ មកឲ្យនាយកដ្ឋានឲ្យបានដឹង និងបានចាត់វិធានការបានទាន់ពេលវេលា ។ សូមបន្តនូវការផ្តល់ព័ត៌មាន និងកិច្ចសហការ នេះមកយើងខ្ញុំបន្តទៀត ៕

មតិយោបល់