ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ បានធ្វើសកម្មភាព លួចអាគុយ ត្រូវម្ចាស់មកទាន់ ប្តឹងនគរបាលឃាត់ខ្លួន

កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កើតហេតុថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៩និង០០នាទី នៅចំណុចផ្ទះជនរងគ្រោះ ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនរងគ្រោះម្នាក់ ឈ្មោះ ផល សំណាង ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅភូមិស្ទឹងជ្រៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ នៅផ្ទះ។

ជនសង្ស័យឈ្មោះ វ៉ិន យឿងកាន់ ភេទប្រុស​​​​​​​​​ អាយុ១៦ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។

វត្ថុតាងចាប់យក៖ អាគុយ១គ្រឿងម៉ាក ATALABSX ពណ៌ខ្មៅ (របស់ជនរងគ្រោះ) ។ កូនសោចំនួន២លេខ១៣មួយនិងលេខ១០មួយ(របស់ជនសង្ស័យ)។

សភាពនៃរឿងហេតុ៖ កាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះបានទុកអាគុយក្នុងរថយន្តមុខផ្ទះរបស់ខ្លួន ពេលនោះជនសង្ស័យខាងលើ បានធ្វើសកម្មភាពយកកូនសោទៅលួច ដោះយកក៏ត្រូវជនរងគ្រោះមកទាន់បានប្តឹងសមត្ថកិច្ចប៉ុស្តិ៍ដើមមៀន ឃាត់ខ្លួនបានតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគាត់ពិតជាបានធ្វើសកម្មភាពចូលលួចដោះអាគុយជនរងគ្រោះខាងលើ ប្រាកដមែន និងធ្លាប់ដើរលួចដោះអាគុយរថយន្តគេចំនួន២ដងមកហើយ មូលហេតុអត់លុយចាយ ៕

មតិយោបល់