ព័ត៌មានជាតិ

រថយន្តទ្បង់គ្រីស័រស៊េរីទំនើប១គ្រឿង ប៉ះគ្នាជាមួយរថយន្តហាយទ្បែនឌ័រ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ២និង ៣៥នាទីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តទ្បង់គ្រីស័រស៊េរីទំនើប១គ្រឿង ប៉ះគ្នាជាមួយរថយន្តហាយទ្បែនឌ័រ។

ហេតុការណ៍នេះ ពុំបណ្ដាលឲ្យមានមនុស្ស រងរបួសនោះទេ គ្រាន់តែខូចខាតរថយន្តប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចំការមន ដើម្បីធ្វើការត្រួតពិនិត្យ ដោយបញ្ចប់រឿង ភាគីរថយន្តហាយទ្បែនឌ័រ សងរថយន្តទ្បង់គ្រីស័រចំនួន ២០០ដុល្លារ៕

មតិយោបល់