ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃ២០ មេសា មនុស្សស្លាប់ ៥នាក់ រងរបួសធ្ងន់ ៤នាក់

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ៥លើក ក្នុងនោះយប់ ១លើក បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ រងរបួសធ្ងន់ ៤នាក់ (ប្រុស) និងរបួសស្រាល ១នាក់ (ប្រុស) នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ នេះ។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៥លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ៩គ្រឿង រួមមាន ម៉ូតូចំនួន ៣គ្រឿង, រថយន្តធុនតូច ៤គ្រឿង ,រថយន្តធុនធំ ១គ្រឿង, យានផ្សេងៗ ១គ្រឿង។ ប្រភពព័ត៌មានដដែល ប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន១លើក (ស្លាប់១នាក់),មិនប្រកាន់ស្តាំ ២លើក (ស្លាប់១នាក់) , មិនគោរពសិទ្ធិ ១លើក(ស្លាប់១នាក់) ,ប្រជែង ១លើក (ស្លាប់២នាក់) ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៦នាក់ ( ថ្ងៃ ) ។
គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៣លើក , ផ្លូវខេត្តក្រុង ២លើក ។ យានយន្តបង្កហេតុ រួមមាន ម៉ូតូ ១លើក រថយន្តធុនតូច ២លើក, រថយន្តធំ ១លើក , គោយន្ត ១លើក។

យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បន្តទៀតឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ច្រើន រួមមាន បន្ទាយមានជ័យ ១លើក ស្លាប់២នាក់ ,ភ្នំពេញ ២លើក ស្លាប់១នាក់ របួស៣នាក់, ពោធិសាត់ ១លើក ស្លាប់១នាក់ របួស ២នាក់ និងតាកែវ ១លើក ស្លាប់១នាក់។

គួរបញ្ជាក់ថា លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក មធ្យោបាយល្មើស ៥,៣៧០ គ្រឿង ផងដែរ៕

3350345623_0df4a0ff78_z tngt-2569-1424509765_dzen

មតិយោបល់