ព័ត៌មានជាតិ

បុរសវ័យ៣៦ឆ្នាំម្នាក់ បានលង់ទឹកអាង បណ្តាលឲ្យបាត់បង់អាយុជីវិត

កំពង់ធំៈ ថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៨និង៥០នាទី មានករណីមនុស្សលង់ទឹកអាង បណ្តាលឲ្យស្លាប់ម្នាក់ ស្ថិតនៅក្នុងបន្ទប់ទឹក ភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ជនរងគ្រោះឈ្មោះ ជឿន ចម្លង ភេទប្រុស អាយុ៣៦ឆ្នាំ ។

មូលហេតុ៖ ជនរងគ្រោះខ្យល់គវិលមុខ ដួលក្បាលចូលក្នុងទឹកអាង បណ្តាលឱ្យឈ្លក់ទឹកស្លាប់ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះ ស្លាប់ដោយលង់ទឹកអាងពិតប្រាកដមែន បានឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យ តាមប្រពៃណី ៕

មតិយោបល់